នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ឈើយ ចាន់ណា លេខាធិការគណៈកម្មកាទី៧ ព្រឹទ្ធសភា រួមជាមួយ ឯកឧត្តម ឡៅ ឆន និងឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើនៅទីលានមុខព្រះរាជតំណាក់ ក្បែរអាស្រមព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប។